កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

FN ៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រាព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ លោក ពេជ សោភ័ន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័តមានស្តីពី «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» លើកទី១ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី០៤ ខែមិថុនានេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកបានលើកឡើងថា ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ លើកទី១ ឆ្នាំនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីនាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ។ លោកបានបន្តទៀតថា សម្រាប់ព្រឹត្តការណ៍ … Continue reading កម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ